SALE: មានលក់ Google AdSense Khmer full Approved ធូរថ្លៃជាងគេនៅស្រុកខ្មែរ (មានច្រើន Accounts)



\ការរៀបចំស្រះចិញ្ចឹម៖
- រៀបចំជីកស្រះមានជម្រៅ ៧០សង់ទីម៉ែត្រ ទទឹង ២ម៉ែត្រ និងបណ្តោយ ៤ម៉ែត្រ
-
ដាក់ក្រាលផ្ទាំងប្លាស្ទិច រួចដាក់ល្បាយដីលាយភក់បាតត្រពាំងកំរាស់ប្រមាណ ៥សង់ទីម៉ែត្រ
-
ដាក់បញ្ចូលទឹកទុកកម្ពស់ប្រមាណ ៨សង់ទីម៉ែត្រ ពីមាត់ស្រះ ដាក់ថ្នាំសម្លាប់មេរោគរួចទុកចោលប្រមាណ ៧-១០ថ្ងៃ
-
ដាក់សារាយទឹកសាប ត្រកួន និងស្មៅចូលប្រមាណ ៤-៥បាច់
-
ដាក់ចិញ្ចឹមកំពិសមេធំៗមានពងស្រាប់ប្រមាណ ៥០កំពិស និងត្រូវលាយកំពិសឈ្មោលខ្លះផង ដាក់ក្នុងអាងក្រៅរយៈពេល៥ថ្ងៃសិន រួចដាក់ចូលស្រះ
-
វិធីអាចពិនិត្យកំពិសញីមានមាឌធំ និងមានពងជាប់នៅពោះ ឯកំពិសឈ្មោលតូចៗ។
*
ការឲ្យចំណី៖
-
ស្ងោរពងទាចំនួន២គ្រាប់ រួចបំបែកវាជាបំណែកតូចៗ ហើយយកទៅក្នុងស្រះជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។
-
អាចប្រើចំណីបន្ថែមខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗ។
-
បន្ទាប់ពីការឲ្យចំណីបានរយៈពេល១ខែ យើងត្រូវយកពិលចាំងមើលវានៅពេលពយប់ថាវាមានពងឬនៅ។
-
បច្ចេកទេសដែលអាចជួយឲ្យកំពិសឆាប់ពងគឺ
យើងត្រូវដាក់ឧបករណ៍ដែលអាចធ្វើឲ្យទឹកក្នុងស្រះនោះវិលចុះឡើងរយៈពេលប្រមាណ ១០-២០ នាទីក្នុង១ថ្ងៃ ព្រោះកំពិសវាចូលចិត្តទឹក
ដែលមានលំហូរ ដែលធ្វើឲ្យវាឆាប់កកើតពង។
-
ដើម្បីឲ្យកំពិសឆាប់ធំធាត់យើងត្រូវលាយទឹក EM ២ស្លាព្រាបាយ ស្ករងូ២ស្លាព្រាបាយ លាយជាមួយទឹក១លីត្ររក្សានៅកន្លែងម្លប់ចំនួន១អាទិត្យ រួចចាក់ចូលស្រះ ដែលវាអាចជួយសម្លាប់មេរោគក្នុងស្រះនោះ ធ្វើឲ្យកំពិសឆាប់ធំធាត់លឿន។
-
កំពិសត្រូវការរយៈពេលប្រមាណ ១ខែជាងទៅ២ខែសម្រាប់ការធំពេញវ័យ ហើយវាត្រូវការរយៈពេលប្រមាណ ៤ខែទើបអាចប្រមូលផលបាន។










Share this


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ


  • ដោយ:Admin
  • Tag:
  • ប្រភព: Cambo-template
  • Date: Saturday 12. Apr 2025