ពួកកសិករ ដាំបន្លែបាននិយាយថា របរដាំបន្លែចម្រុះ របស់ខ្លួនអាចថា ចំណាយដើមតិចដាំ ក៏ឆាប់បានផល ហើយពេលហុចផល ក៏មិនរងផលប៉ះពាល់ពីការធ្លាក់ថ្លៃដូច កសិផលស្រូវ និងដំឡូងមីឡើយ ។
ឡយ រឿ អាយុ៤៣ឆ្នាំ ជា កសិករ ដាំបន្លែត្រកួន ជិត១០រង នៅដី ទួលចាក់ថ្មី ក្បែរផ្ទះនៅភូមិស្នាយដង្គត់ សង្កាត់កោះពងសត្វ ប្រាប់កាសែត រស្មីកម្ពុជា នាថ្ងៃទី៨ឧសភាថ៉ា គាត់ដាំ ត្រកួនវិលជុំ ៦-៧ រង ដោយប្រើពូជ ត្រកួនវៀតណាម ហើយក្នុងអំឡុង ២០-២៥ ថ្ងៃ ត្រូវដកម្តង។ ចំពោះតម្លៃវិញ វាចុះថោកបំផុត៥០០រៀលក្នុង១គីឡូក្រាម ជាពេលដែលបន្លែក្នុងស្រុក និងពី វៀតណាម និងពីថៃ បុកមកច្រើន ឬថា វាមិនទៀង ជួនកាលរដូវវស្សាដែលគេ ដាំបន្លែលក្ខណៈគ្រួសារច្រើន ក៏នៅតែ បន្លែ មានតម្លៃថ្លៃដែរ ។
ស្ត្រីរូបនេះ បាននិយាយបន្តថាៈ “ដំណាំនេះ វារហ័សបានផល ដឹងខាត ដឹងចំណេញដែរ គឺទិញគ្រាប់ពូជ ១ គីឡូក្រាម ថ្លៃ២០.០០០រៀល ដាំបាន ៧០-៨០ គីឡូក្រាម ហើយដើមត្រកួន ១ គីឡូក្រាម លក់បាន ៥០០-២.០០០ រៀល ពោលគឺកាត់ចំណាយលើថ្លៃ បូមទឹក ជីកម្លាំងពលកម្មទៅ ឃើញសល់ ចំណេញលឿន ជាងធ្វើស្រែទោះជា បានតិចជាងស្រែ តែវាក៏បានច្រើនដង ក្នុងមួយរដូវៗ ។
លោក សៅ សម មេភូមិស្នាយ ដង្គត់ បានឱ្យដឹងថាៈ ក្នុងភូមិនេះ ដោយ សារមានភូមិសាស្ត្រ ជាប់ស្ទឹងសិរី សោភ័ណអូរត្រពាំងបឹង ទើប ប្រជាពលរដ្ឋ ៧៥-៨៥ ភាគរយ បានដាំ បន្លែចម្រុះសម្រាប់លក់ តាមរយៈអ្នក ជាវដុំ ទៅបោះឱ្យម៉ូយ នៅក្រុងសិរីសោភ័ណស្រុកនានា ក្នុងខេត្ត ពិសេសក្រុង ប៉ោយប៉ែតនិងចេញទៅខេត្តឧត្តរមាន ជ័យ សៀមរាបជាដើម។
លោកបានបញ្ជាក់ថា បន្លែទាំងនោះ មានតាំងពីម្រះ ត្រឡាច ត្រសក់ផ្អរ ត្រសក់ស្រូវ សណ្តែកកួរ ននោង ត្រប់ក្តគោ ត្រប់ស្រួយ ត្រប់ពុតលំញង (ត្រប់ចង្កោម) ម្ទេសប្លោក ម្ទេសហឹរ ល្ពៅ ប៉េងប៉ោះ ស្ពៃ សាលាដ ខាត់ណា ផ្ទី កញ្ឆែត ត្រកួន ស្ពៃចម្រុះ ជី ខ្ខឹមស្លឹក គូឆាយ ក្រសាំង ទៀបជីចម្រុះជាដើម។ ក្រៅពីនោះ ពលរដ្ឋ ក៏ប្រកបរបរធ្វើស្រែ ចិញ្ចឹមត្រី កង្កែប រកត្រី ផងដែរ។ ពោលគឺចំណូល ជីវភាពរបស់ពលរដ្ឋ ក៏សមរម្យណាស់ដែរ ។
ទោះយ៉ាងណា ក្នុងភូមិ ក៏មាន ពលរដ្ឋយ៉ាងច្រើន ចំណាកស្រុក ក្នុង ប្រទេស និងក្រៅប្រទេសដែរ ព្រោះបាន ចំណូលបន្ថែមច្រើន។ ម្យ៉ាងពលរដ្ឋណា កម្លាំងខ្សោយ និងមធ្យម ភាគច្រើន នៅដាំ បន្លែក្នុងភូមិ។
កសិករឈ្មោះ វ៉ា ម៉េង ដែល ដាំបន្លែចម្រុះច្រើន ប្រាប់កាសែតរស្មី កម្ពុជា ថ្ងៃទី៨ឧសភាថាៈខ្លួនបានទទួល ការបណ្តុះបណ្តាលជំនាញកសិកម្ម ដាំដុះដំណាំពីជំនាញក្សេត្រសាស្ត្រ កសិកម្ម ពីអង្គការដៃគូអភិវឌ្ឍន៍ នានា ហើយបានប្រកបរបរ ដាំបន្លែចម្រុះ លើដីជាង ២ រ៉ៃ (១រ៉ៃ ទំហំ ៤០ម៉ែត្រ គុណ៤០ម៉ែត្រតាំងពី ៧ ឆ្នាំ មកហើយ។ ដំណាំទាំងនោះ រួមមាន ត្រប់ក្តគោ ត្រប់ស្រួយ ម្ទេសហាវ៉ៃ ម្ទេសហឹរ ប៉េងប៉ោះ ម្រះ ជាដើម។
លោកនិយាយថា ផលពី ដំណាំដែលដាំបាន មិនលំបាកលក់ប៉ុន្មាន ទេ ព្រោះមានម៉ូយ ប្រមូលទិញដុំ រួចដឹក ទៅបោះឱ្យអ្នកលក់រាយតាមផ្សារ ក្នុងក្រុងសិរីសោភ័ណ ក្នុងស្រុកនានា និងក្រុងប៉ោយប៉ែត ក៏ដូចជា ទៅខេត្ត ឧត្តរមានជ័យ និងសៀមរាប។
លោក វ៉ា ម៉េង និយាយបន្តថា ដោយសារគេស្គាល់រសជាតិ និង គុណភាពបន្លែពីនេះ ទើបបន្លែទាំងនេះ មិនបារម្ភថា លក់មិនដាច់នោះឡើយ។ ទោះជាថោកបន្តិច ឬធ្លាក់ថ្លៃជាងនេះ ក៏លក់ដាច់ ។ បើខែនេះ ថោក ខែ ក្រោយៗ គង់ថ្លៃវាឡើងវិញ ព្រោះបន្លែ មិនដួចស្រូវ ដែលធ្វើបានតែ ១-២រដូវ ហើយបើទីផ្សារធ្លាក់ថ្លៃ គឺធ្លាក់១ឆ្នាំ យ៉ាងតិចតែម្តង។ ដាំបន្លែ ចំណាយ ដើមតិចបានផលតិច តែបើខាតក៏ខាតតិចដែរ។ ទោះយ៉ាងណាដាំបន្លែត្រូវដីតូច ទុនតូច ហើយលក់បានគ្រប់រដូវ។ ដូច្នេះ ចំណូល ក៏បានរហូតមិនដាច់ដែរ។
សូមរំលឹកថា ក្នុងខេត្តបន្ទាយមានជ័យ មានផ្ទៃដីដាំបន្លែ ជាង៨០០ ហិកតា ៕