ការបង្កាត់ពូជដោយផ្សាំ ធ្វើឲ្យស្វាយលូតលាស់បានលឿន ធន់នឹងជម្ងឺ និងឆាប់បានផលផ្លែ។
* សម្ភារៈដែលត្រូវការ៖
- កាំបិតមុតតូចម១
- ភ្នែកមែកស្វាយសម្រាប់យកមកធ្វើពូជ
- ស្កុតសម្រាប់រុំ
- ក្រដាសសម្រាប់រុំ
* វិធីធ្វើ៖
- កាត់ភ្នែកមែកស្វាយដែលចាស់ល្មម និងមានសុខភាពល្អប្រវែង ៣តឹក (កាត់យកមុខកាត់បញ្ឆិតប្រវែង ៣សង់ទីម៉ែត្រ)។
- ជ្រើសរើសយកពូជដែលយើងចង់បានដែលមានសុខភាពល្អល្អ និងមានភ្នែកដុះល្អ។
- ចិតសំបកដើមដែលត្រូវផ្សាំទំហំមុខ ១សង់ទីម៉ែត្រ និងប្រវែង ៥សង់ទីម៉ែត្រ រួចទុកសំបកនោះឲ្យសល់ប្រមាណ ២សង់ទីម៉ែត្រទៀត។
- យកភ្នែកស្វាយមកបិទេជាប់កន្លែងដែលសំបកដើមនោះ រួចយកស្កុតមករុំឲ្យជាប់ និងឲ្យជិតដើម្បីកុំឲ្យវាខ្សោះជាតិទឹក និងយកក្រដាសរុំជុំវិញការពារពីកំដៅព្រះអាទិត្យ។
- រយៈពេល ១៥ ទៅ ២០ថ្ងៃវាចាប់ផ្តើមរីកភ្នែកចេញ យកក្រដាស និងថង់ប្លាស្ទិចនៅផ្លែកខាងចុងត្រួយចេញបន្តិចដើម្បីឲ្យវាលាស់ រយៈពេល១ខែទើបស្រាយវាចេញ នោះយើងនឹងទទួលបានដើមពូជស្វាយដែលយើងត្រូវការ។