ធីការពារជម្ងឺមាន់សម្រាប់ប្រើនៅរដូវវស្សាដែលមានអាកាសធាតុត្រជាក់ និងភ្លៀងញឹកញាប់
*សមាសធាតុផ្សំ៖
- ខ្ទឹមស
- ខ្ញី។
*វិធីធ្វើ៖
- ត្រូវយកខ្ទឹមស ៤០% ខ្ញី ៤០% ស្ករត្នោតចំនួន ២០%
- បុកខ្ញីជាមួយខ្ទឹមសឲ្យម៉ដ្ឋហើយ យើងយកមកច្របល់ជាមួយស្ករ ហើយផ្អាប់ទុក ១៥ថ្ងៃ ចាំយើងអាចជាត់យកទឹកវាមកលាយជាមួយទឹក ឬចំណី ដាក់ឲ្យមាន់ស៊ី ដែលយើងអាចធ្វើទុកប្រើការពារពេលខែត្រជាក់។
*វិធីលាយ៖
- លាយទឹកថ្នាំនេះ ១ស្លាបព្រាកាហ្វេ ជាមួយបរិមាណទឹកដែលអាចដាក់ផ្សើមជាមួយចំណីដែលយើងលាយរួច១គីឡូ ស្មានឲ្យតែល្មម សើមៗបានហើយ។
- ចំពោះការលាយជាមួយទឹកឲ្យវាផឹកវិញគឺដាក់កំរិត ៥% នៃទឹកសរុប។
- អាចរក្សាទុកកន្លែងស្ងួត និងត្រជាក់ទុកប្រើបានរយៈពេល៣ខែ។
ធីការពារជម្ងឺមាន់សម្រាប់ប្រើនៅរដូវវស្សាដែលមានអាកាសធាតុត្រជាក់ និងភ្លៀងញឹកញាប់
Share this
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ
- ដោយ:Admin
- Tag: កសិកម្ម
- ប្រភព: Cambo-template
- Date: Tuesday 8. Apr 2025