SALE: មានលក់ Google AdSense Khmer full Approved ធូរថ្លៃជាងគេនៅស្រុកខ្មែរ (មានច្រើន Accounts)



* សម្ភារៈត្រូវមាន៖
- កូនកាំបិតមុតល្អ
- កូនពូជជ្រើសរើសពីចុងមែកដែលខ្ចីល្មម និងធ្លាប់មានផ្លែផ្កា
- ថ្នាំដែលប្រើសម្រាប់លាបនៅពេលគេកាប់មែកឈើ (អាចសាកសួររកនៅកន្លែងលក់កូនឈើ)
- ខ្សែសម្រាប់ចងរុំ និងថង់សម្រាប់ចងគ្រប។
* វិធីធ្វើ៖
- ជ្រើសរើសយកកូនពូជជ្រើសរើសពីចុងមែកដែលខ្ចីល្មម ប្រវែងប្រមាណ១,៥តឹក។
- យកកាំបិតចិតផ្នែកគល់វាបញ្ឆិតប្រវែងប្រមាណកន្លះតឹក ហើយត្រូវចិតបញ្ឆិតបន្តិចនៅផ្នែកម្ខាងទៀត។
- កាត់មែកដើមស្វាយចាស់ដែលធំល្មម កាត់ឲ្យមានផ្ទៃរាបស្មើល្អ។
- យកកាំបិតឆូតសំបកនៅលើដើមនោះឲ្យដល់សាច់ក្នុងយកប្រវែងប្រមាណ១តឹក រួចគាស់មុខខាងលើសំបកនោះឲ្យហើបសងខាងសម្រាប់ស៊កមែកពូជចូល។
- យកមែកពូជស៊កចូលប្រលោះសំបកដែលគាស់រួចនៅលើដើមនោះដោយយកខាងបញ្ឆិតវែងបែរមកខាងក្នុង ហើយអាចផ្សាំបែបនេះ៤-៥កន្លែងនៅលើមែកនោះ។
- យកខ្សែមកចងរុំជុំវិញកន្លែងដែលយើងផ្សាំនោះឲ្យតឹងណែនល្អ រួចលាបថ្នាំនៅផ្ទៃមែកដែលកាត់ និងកន្លែងផ្សាំផងដែរ។
- យកថង់ប្លាស្ទិចថ្នាមកគ្របវាពីលើរួចចងរុំឲ្យជិត និងយកក្រដាសកាសែតមកគ្របមួយជាន់ទៀតការពារពីកំដៅ និងពន្លឺព្រះអាទិត្យ។
- ទុករយៈពេល១៤ថ្ងៃក្រោយមកមែកពូជថ្មីវានឹងចាប់ផ្តើមដុះពន្លក ហើយយើងនឹងបានពូស្វាយថ្មីដែលយើងចង់បាន និងឆាប់មានផ្លែ​។







Share this


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ


  • ដោយ:Admin
  • Tag:
  • ប្រភព: Cambo-template
  • Date: Friday 18. Apr 2025