SALE: មានលក់ Google AdSense Khmer full Approved ធូរថ្លៃជាងគេនៅស្រុកខ្មែរ (មានច្រើន Accounts)



» ខ្ទឹមស ខ្ទឹមបារាំង និងប្រទាលកន្ទុយក្រពើ
ជួយឲ្យមាន់ធំលឿនជាងធម្មតា និងការពារជំងឺជាច្រើន
- ការប្រើទឹកចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើចំនួន 15ml ទៅ 20ml លាយជាមួយទឹកស្អាតចំនួន 4លីត្រដាក់ឲ្យមាន់ផឹកជាប្រចាំរៀងរាល់ថ្ងៃ អាចឲ្យ មាន់មានលទ្ធភាពទប់ទល់ជាមួយជម្ងឺរបស់មាន់បានមួយចំនួនធំ សឹងអាចចៀសផុតពីជម្ងឺផ្សេងៗរបស់មាន់បានស្ទើរតែទាំងស្រុង។
- ធ្វើឲ្យមាន់ធំលូតលាស់លឿនជាងធម្មតារហូតដល់ទៅ30% បើប្រៀបធៀបជាមួយមាន់ដែលមិនបាន ផ្ដល់ទឹកប្រទាលកន្ទុយក្រពើ។
- យើងអាចចិញ្ច្រាំខ្ទឹមសដាក់លាយជាមួយចំណី ក្នុងអត្រា10ភាគរយ ក្នុង1អាទិត្យឲ្យវាស៊ី ចំនួន1ដង ក្រៅពីនេះយើងអាចកាត់ចិញ្ច្រាំខ្ទឹមបារាំងជាចំណិតតូចៗលាយចំណីដាក់ឲ្យមាន់ស៊ី1អាទិត្យ ម្ដងដូចគា្ន។
- ការធ្វើបែបនេះ គឺជាវិធីជួយឲ្យប្រព័ន្ធរំលាយអាហាររបស់មាន់អាចទប់ទល់ជាមួយ ប៉ារ៉ាស៊ីតមួយចំនួនកុំឲ្យយាយីមាន់ និងជួយឲ្យប្រព័ន្ធការពាររបស់មាន់ ខ្លាំងអាចទប់ទល់ជាមួយជម្ងឺនានាបាន។
- ក្នុងករណីដែលមានមាន់ណាបន្លឺសម្លេងនៅពេលយប់ មាន់នោះច្បាស់ជាមានជម្ងឺ ត្រូវតែយកចេញទៅដាក់ឲ្យឆ្ងាយពីហ្វូងមាន់ដែលកំពុងចិញ្ចឹម ព្រោះវាអាចបណ្ដាលឲ្យឆ្លងទៅមាន់ផ្សេងទៀតនៅក្នុងទ្រុង។
- ប្រើទឹកប្រទាលកន្ទុយក្រពើសុទ្ធចំនួនមួយស្លាបព្រាកាហ្វេ
បញ្ជ្រកឲ្យមាន់ឈឺនោះវានឹងបានប្រសើរឡើងវិញពីជម្ងឺ បើ7ថ្ងៃមិនប្រសើរឡើងវិញក្នុងរយៈពេល នេះទេត្រូវកំទេចមាន់នេះ រួចដុតចោល មិនគួរយកកប់ក្នុងដីទេ វាអាចធ្វើឲ្យជម្ងឺរាលដាលបាននៅពេលណាមួយ។










Share this


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ


  • ដោយ:Admin
  • Tag:
  • ប្រភព: Cambo-template
  • Date: Thursday 17. Apr 2025