SALE: មានលក់ Google AdSense Khmer full Approved ធូរថ្លៃជាងគេនៅស្រុកខ្មែរ (មានច្រើន Accounts)




* វត្ថុត្រូវមាន៖
- ចេកដែលមានអាយុប្រមាណ៣ខែ
- កាំបិត និងក្តាសម្រាប់ហាន់, កំបោរស្លាម្លូ, អង្កាមដុតលាយដី និងកំទេចស្លឹកឈើ
- ថង់ប្លាស្ទិចខ្មៅ ១តឹក x ២តឹក និងត្រូវចោះរន្ធខ្លះផង។
* វិធីធ្វើ៖
- ជីកកាត់យកគល់ចេកដែលមានអាយុ៣ខែ ឬលើសនេះបន្តិច រួចពុះវាជា២ចំណែកប៉ុនគ្នា។
- យកគល់មួយចំហៀងមកពុះជា៣-៤ផ្នែកស្មើរៗគ្នាទៀត (អាស្រ័យទៅទាមទំហំគល់) ដោយចំណែកនីមួយមានទំហំមុខប្រមាណ ៥សង់ទីម៉ែត្រ និងមានពន្លភ្នែកសម្រាប់លូតលាស់។
- លាយកំបោរស្លាម្លូ១ខាំជាមួយទឹក៥លីត្រ រួចយកគល់ចេកខាងលើយកទៅត្រាំរយៈពេល៥នាទីដើម្បីសម្លាប់មេរោគផ្សិត។
- យកល្បាយដីខាងលើដាក់ចូលក្នុងថង់ពាក់កណ្តាល រួចដាក់ចំណិតគល់ចេកចូលដោយដាក់ផ្នែកខាងភ្នែករបស់វាមកខាងលើ។
- បន្ទាប់មកយកល្បាយដីមកលប់ពីលើដល់ពេញថង់ ហើយត្រូវស្រោចទឹករាល់ថ្ងៃរយៈពេល៤៥ថ្ងៃយើងអាចយកកូនវាទៅដាំបានហើយ។









Share this


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ


  • ដោយ:Admin
  • Tag:
  • ប្រភព: Cambo-template
  • Date: Wednesday 30. Apr 2025