SALE: មានលក់ Google AdSense Khmer full Approved ធូរថ្លៃជាងគេនៅស្រុកខ្មែរ (មានច្រើន Accounts)




* វត្ថុធាតុផ្សំ៖
 
ការផ្សំជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹកត្រូវប្រើធាតុផ្សំដូចខាងក្រោម៖
 ស្លឹកទន្ទ្រានខែតចិញ្ច្រាំឲ្យល្អិតកន្លះពាង (ពាងចំណុះ២០០លីត្រ)
 អាចម៌មាន់ ឬអាចម៌ប្រជៀវដែលពុកផុយស្ងួត ៣គីឡូក្រាម
 ទឹកនោមគោ/ក្របី ឬមនុស្ស ១លីត្រ
 ទឹកធម្មតា 
 ជី EM ទឹក ២០ សេសេ
ស្កររងូរ ២០សេសេ
* វិធីធ្វើ៖
 ឧបករណ៍ដែលត្រូវមាន ពាងទឹក ឬធុងប្លាស្ទិចចំណុះ ២០០លីត្រ
 ដាក់វត្ថុផ្សំទាំងអស់បញ្ចូលគ្នា ក្នុងពាងហើយចាក់ទឹកចូលរហូតដល់លិចធាតុផ្សំទាំងនោះ
 ដាក់ពាងធុងជីក្នុងម្លប់ និង គ្របឲ្យជិតល្អ
 កូរមួយថ្ងៃ ២ដង ម្តង៥នាទី
 ទុកពាងនៅទីតាំងនោះយ៉ាងតិច៧ថ្ងៃទើបអាចប្រើបាន។
* វិធីប្រើ៖

យកល្បាយជីខាងលើ១លីត្រលាយជាមួយទឹក១០០លីត្រ រួចស្រោចនៅតាមគល់បន្លែ ឬដំណាំដើម្បីជំនួយស្លឹក និងដើមរបស់វាលូតលាស់បានល្អ។






Share this


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ


  • ដោយ:Admin
  • Tag:
  • ប្រភព: Cambo-template
  • Date: Tuesday 15. Apr 2025