SALE: មានលក់ Google AdSense Khmer full Approved ធូរថ្លៃជាងគេនៅស្រុកខ្មែរ (មានច្រើន Accounts)



* ប្រភេទដីដែលដាំបានល្អ៖
-
ជាប្រភេទដីទួលមិនដក់ទេក ដីមានស្រទាប់លើធូរ ស្រទាប់បន្ទាប់ជ្រៅហើយស្រោះទឹក ដីមានជីវជាតិច្រើន និងជាដំបន់សំបូរភ្លៀងធ្លាក់ នៅតាមតំបន់ដងទន្លេ ដែលភាគច្រើនគេដាំវាបានផលល្អនៅខេត្តបាត់ដំបង។
*
ការបំបៅពូជដាំ៖
-
វិធីដាំគឺត្រូវជ្រើសរើសដើមណាដែលផ្លែល្អ បានច្រើនផ្សាំមែកមានសុខភាពល្អទំហំប៉ុនចង្អុលដៃយកមកដាំ
-
យកប្ររែង១ម៉ែត្រពីកន្លែងត្រូវផ្សាំទៅចុងមែក
-
យកកាំបិតចិតសំបកជុំវិញចេញប្រវែងប្រមាណ២ថ្នាំងដៃ រួចទុកចោលឲ្យវាស្ងួតរយៈពេល១អាទិត្យ
-
យកដីដែលមានជីវជាតិ លាយជាមួយជីធម្មជាតិស្ងួតយកមកច្រកថង់រួចវះចងផ្អោបជុំវិញកន្លែងដែលចិតសំបកនោះ (ត្រូវលាបថ្នាំជំនួយឬសផង) រួចត្រូវផ្តល់ទឹកឲ្យវាសើមជាប់ជានិច្ច 
-
រយៈពេល១ខែវានឹងដុះឬស ហើយយើងអាចកាត់វាយកទៅបណ្តុះក្នុងថង់ស្រោចទឹកជាប្រចាំរយៈពេលកន្លះខែក្រោយយើងអាចយកទៅដាំបាន។
*
វិធីដាំ៖
-
កាប់រណ្តៅទំហំ៣តឹកបួនជ្រុង ជម្រៅ៣តឹក រួដាក់ជីលាមកសត្វស្ងួត លាយជាមួយកំទេចស្លឹកឈើ
-
រួចដាក់កូនក្រូចដាំយលគល់ត្រឹមមាត់រណ្តៅ រួចដាំបង្គោលមែកឈើចងផ្អោបជាមួយដើមការពារការរលំ
-
ចន្លោះពីដើមនីមួយៗគឺ ៤-៦ម៉ែត្រ ដើម្បីឲ្យវាលូតលាស់បានល្អ ផ្លែបានច្រើន ងាយប្រមូលផល និងមិងាយឆ្លងជម្ងឺពីគ្នា។
*
ការថែទាំ៖
-
ត្រូវផ្តល់ទឹកជាប្រចាំនៅពេលដែលវាស្ងួត និងការដាក់ជីធម្មជាតិ
-
ក្រូចមានជម្ងឺងាប់ស្លឹកពីចុងមែកមកដើម និជម្ងឺចេញជ័រតាមដើម យើងត្រូវកាត់មែកណាដែលមានជម្ងឺងាប់ស្លឹកនេះចេញដើម្បីកុំឲ្យវាឆ្លង រួចលាប និងបាញ់ថ្នាំកសិកម្មដើម្បីបំប៉នវាវិញ
-
ត្រូវកាត់ចុងមែកចេញ និងមែកដែលលូតលាស់មិនសូវល្អចេញជារៀងរាល់ឆ្នាំ
-
រយៈពេល៣ឆ្នាំវានឹងចាប់ផ្តើមមានផ្លែ។






Share this


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ


  • ដោយ:Admin
  • Tag:
  • ប្រភព: Cambo-template
  • Date: Tuesday 8. Apr 2025