* វិធីធ្វើ៖
- រកម្រះស្រស់មួយផ្លែ និងក្រូចឆ្មាកន្លះផ្លែ ហើយបើចង់ឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងគួរបន្ថែមម្សៅរមៀតបន្តិច។
- លាងផ្លែម្រះឲ្យស្អាត កោសយកគ្រាប់ចេញ និងចិតសម្បកក្រៅបន្តិច។ ប្រសិនបើវាស្រស់ល្អ អាចរក្សាទុកក៏បាន ព្រោះមានគុណប្រយោជន៍ដូចគ្នា។
- ចិតម្រះជាចំណិតតូចៗ រួចរោយអំបិលបន្តិច និងម្សៅរមៀតពីលើ។ រក្សាទុកចោលមួយស្របក់ បន្ទាប់មកច្របាច់យកជាតិល្វីងចេញ។
- ក្រោយពីច្របាច់អស់ជាតិទឹកហើយ យកម្រះទាំងអស់ទៅក្រឡុកនៅក្នុងម៉ាស៊ីនកិនទឹកផ្លែឈើដោយលាយជាមួយទឹកបន្តិចតាមចំណង់ចំណូលចិត្ត។
- អាចត្រងយកកាកចេញប្រសិនបើអ្នកគិតថាពិបាកផឹក បន្ទាប់មកច្របាច់ក្រូចឆ្មារដាក់ ដើម្បីឲ្យមានរសជាតិមុតងាយស្រួលលេប។
ទឹកម្រះមិនមែនជាភេសជ្ជដែលមានឱជារសឆ្ងាញ់នោះទេ ប៉ុន្តែវាផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនលើសលប់ ជាពិសេសសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមតែម្ដង។ ទោះបែបនេះក្ដី អ្នកមិនគួរទទួលទានម្រះលើសពី ២ផ្លែក្នុងមួយថ្ងៃឡើយ ព្រោះវាអាចបណ្ដាលឲ្យឈឺពោះ មិនស្រួលក្នុងខ្លួនជាដើម៕