១. ព្យាបាលដំបៅធម្មតា
* វិធីធ្វើ៖ យកសំបកម្ឃុត មកចិញ្ច្រាំឲ្យល្អិតៗ រួចយកទៅហាល អោយស្ងួត បន្ទាប់មកយក សំបកម្ឃុតដែលស្ងួតដាក់ក្នុងដបទំហំកន្លះលីត្រ ដាក់ចូលកន្លះដប និងចាក់ទឹកអាកុលចូលឲ្យពេញដប ទុករយៈពេល៧ថ្ងៃអាចប្រើបាន ដោយយកលាប ឬលាងកន្លែងដំបៅ។
- ឬយើងអាច កិនសំបកមង្ឃុតមួយចំហៀងផ្លែ (ស្រស់ ឬស្ងួតក៏បាន) លាយជាមួយទឹកក្រូចឆ្មាបន្តិច ល្មមស្អិតៗអាចបិតបាន យកបិតលើជើងរបួស ឬដំបៅ ២-៣ ដងក្នុងមួយថ្ងៃ រហូតទាល់តែរបួសជាសះស្បើយ។
២. ព្យាបាលដំបៅទឹកនោមផ្អែម
យកសំបកផ្លែមង្ឃុតស្ងោរជាមួយទឹកឲ្យពុះ២០នាទី រួចទុកចោលឲ្យក្តៅឧណ្ហៗ បន្ទាប់មកយកកន្លែងដែលមានដំបៅនោះត្រាំជាមួយទឹកនេះនឹងជួយឲ្យផ្សះដំបៅឲ្យបានឆាប់ជាដោយមិនបាច់វះកាត់។
៣. ព្យាបាលរាគរូសរ៉ាំរ៉ៃ
ដាំសំបកមង្ឃុតហាលស្ងួត ២-៣ ដុំ ជាមួយទឹកមួយកែវ និងក្រូចឆ្មាមួយចំហៀងឱ្យពុះ។ សម្រាប់ក្មេងត្រូវដកក្រូចឆ្មាចេញ ផឹក ១-២ ស្លាបព្រាកាហ្វេ រាល់៤ម៉ោងម្តង ចំពោះមនុស្សធំ ផឹក១ស្លាបព្រាកាហ្វេរាល់បួនម៉ោងម្តង។
៤. ការពារស្បែក
ការពារស្បែកពិការរលាក និងការបំផ្លាញពីកាំរស្មីពីព្រះអាទិត្យ ដែលសំបកវាត្រូវបានគេច្នៃធ្វើជាម្សៅសម្រាប់ជំនួយសុខភាពស្បែក និងការពារស្បែកផងដែរ។
សំបកមង្ឃុត ព្យាបាលដំបៅចាស់ ឬថ្មី និងដំបៅទឹកនោមផ្អែមមានប្រសិទ្ធភាពខ្ពស់
Share this
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ
- ដោយ:Admin
- Tag: ថ្នាំខ្មែរ , ឱស
- ប្រភព: Cambo-template
- Date: Sunday 13. Apr 2025