ដោយសារមើលឃើញពីតម្រូវការរបស់បងប្អូនខ្មែរ ដែលជាម្ចាស់ប្លក់ ទាំងឡាយមានចម្ងល់ទៅលើការប្រើប្រាស់ពុម្ព អក្សរខ្មែរជាម៉ូតផ្សេងៗ តែមិនទាន់ចេះដាក់។ ជាដំបូងខ្ញុំសូមណែនាំលោកអ្នកឲ្យស្គាល់សិនថា តើយើងដាក់ Google Web Fonts នេះក្នុងគោលបំណងអ្វី? ការដាក់ Google Web Fonts នេះគឺយើងចង់ឲ្យប្លក់របស់យើងបង្ហាញជាម៉ូតអក្សរផ្សេងៗដែលមាននៅ ក្នុង Google Web Fonts ដែលយើងអាចដាក់បានតាមតម្រូវការ។ ជាពិសេសការដាក់ Google Web Fonts អាចធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ គឺស្អាត ហើយទោះបីជាកុំព្យូទ័ររបស់គេគ្មានពុម្ពអក្សរប្រភេទនោះក៏ដោយ ក៏គេអាចមើលម៉ូតអក្សរនោះបានដែរ។
លោកអ្នកមិនត្រឹមតែអាចដាក់បានតែមួយប្រភេទក្នុងប្លក់មួយនោះទេ គឺអាចដាក់បានគ្រប់ទាំងអស់ តែសូមស្វែងយល់បន្ថែមដោយខ្លួនឯងបន្តទៀត។ អ្វីដែលសំខាន់ជាងនេះទៅទៀតលោកអ្នកត្រូវដឹងថា នៅលើទូរស័ព្ទដៃទោះជាគ្មានពុម្ពនោះ ឬគ្មានយូនីកូដ ក៏អាចមើលម៉ូតពុម្ពអក្សរដែលលោកអ្នកបង្កប់ដែរ។ ឥឡូវនេះខ្ញុំសូមបង្ហាញជូនជាឧទាហរណ៍ជាក់ស្ដែងតែម្តង ព្រោះថាបើនិយាយសើៗ ច្បាស់ជាមិនយល់ទេ។ ដូចនេះសូមលោកអ្នកអនុវត្តជាក់ស្តែងជាមួយខ្ញុំតែម្តងទៅ ៖
១-សូមចូលទៅកាន់គេហទំព័ររបស់ Google Web Fonts (សម្រាប់ពុម្ពអក្សរផ្សេងៗទៀត)
-សម្រាប់ពុម្ពអក្សរខ្មែរ សូមចុចទីនេះ Khmer Google Web Fonts
២-ជ្រើសរើសប្រភេទ Font (ពុម្ពអក្សរ) ដែលអ្នកពេញចិត្ត រួចចុចទៅលើសញ្ញាបូក (+) សូមមើលរូប ខាងក្រោម ៖
<link href="https://fonts.googleapis.com/css?family=Hanuman" rel="stylesheet"/>
៤-ចំណុចនេះគឺសំខាន់សម្រាប់ការ Set Fonts ទៅឲ ស្បែកប្លក់របស់អ្នក ជំហ៊ានទី១ ៖ Set Font ទៅឲស្បែកប្លក់ទាំងមូលគឺ body ចូលទៅកាន់ Theme បន្ទាប់មក Edit HTML ស្បែករកពាក្យ body បន្ទាប់មកបន្ថែមឈ្មោះពុម្ពអក្សរដែលអ្នកបានចម្លងចេញពី Google Web Fonts គឺ Hanuman សូមមើលកូដ ដែលបានបង្ហាញនៅខាងក្រោមនេះ ៖ body {
background:#e0e8e7 url() no-repeat fixed top center;margin:0 auto;
font-family: Hanuman,Roboto,sans-serif;
color: #666666;text-align: left;}
ជំហ៊ានទី២ ៖ Set Font ទៅឲធាតុជាក់លាក់ណាមួយដោយប្រើប្រាស់ Tool Inspect Element ធ្វើការ Select ទៅលើធាតុណាមួយដែលអ្នកចង់ Set Font ទៅឲវា រួចចុច Mouse ស្តាំយកពាក្យ Inspect Element រួចស្វែងរកឈ្មោះ .Class ឫ #ID (ភាសារបស់ CSS) ឧទាហរណ៍ក្នុងរូបខាងក្រោមគឺ h2.post-title ចម្លងឈ្មោះ Class នោះយកទៅស្វែងរកនៅក្នុងស្បែកប្លក់របស់អ្នក រួចធ្វើការ បន្ថែមឈ្មោះពុម្ពអក្សរ។