SALE: មានលក់ Google AdSense Khmer full Approved ធូរថ្លៃជាងគេនៅស្រុកខ្មែរ (មានច្រើន Accounts)



នៅថ្ងៃទី 5 មិថុនា​ខាង​មុខ​នេះ ក្រុម​ហ៊ុន Apple នឹង​បង្កើត​ព្រឹត្តិការណ៍ ជួបជុំជាមួយអ្នកអភិវឌ្ឍន៍ Software ដ៏ធំមួយ​របស់​ខ្លួន ដោយ​ក្នុង​នោះយើងមិនត្រឹមតែឃើញ រូបរាងដំបូងរបស់ កំណែអាប់ដេត iOS 11 នោះទេ តែក្រុមហ៊ុន ក៏នឹងឆ្លៀតដាក់បង្ហាញ ផលិតលថ្មីៗមួយចំនួនផងដែរ។ ដោយយោង​ទៅ​តាម ប្រភពពត៌មានដ៏គួរអោយទុកចិត្ត បំផុតរបស់ Bloomberg បានបញ្ជាក់យ៉ាងច្បាស់ថា Apple នឹង​ធ្វើ​ការ Upgrade កម្លាំងម៉ាស៊ីនលើកុំព្យូទ័រខ្លួន អោយល្អ និងខ្លាំងជាងមុន មិនថាពពួក MacBook Air, New MacBook រឺ MacBook Pro នោះទេ។



កុំព្យូទ័រទាំងនេះ នឹងមិនមានរូបរាងប្លែកផ្លាស់ប្តូរ ខុសពីជំនាន់មុនឡើយ ពោលវាអាចផ្លាស់ប្តូរ តែពី​ចំណុច​ប៉ុណ្ណោះ គឺស៊ីភីយូ និងក្រាហ្វិកកាត (សម្រាប់ម៉ូឌែល 15 អ៊ីញ)។ ដូចយើងបានដឹងហើយថា កុំព្យូទ័រ MacBook Pro 2016 វាមិនបានប្រើប្រាស់ បន្ទះឈីប Intel ជំនាន់ចុងក្រោយឡើយ ហេតុដូច្នេះហើយ ដើម្បី​ធ្វើ​អោយ​វា ទាន់សម័យកាលនោះ Apple នឹងបញ្ចេញស៊េរី Mid 2017 ដែលមានកម្លាំងម៉ាស៊ីនល្អ ជាង​មុន ដើម្បីទាន់គេទាន់ឯង។ ដោយឡែក Apple ក៏អាចនឹងនាំយក ពពួក MacBook Air មកវិញផង​ដែរ ព្រោះអីវាប្រហែលជានៅមាន តម្រូវការច្រើនដដែរ ណាមួយក្រុមហ៊ុន ខកខានមិនបានបញ្ចេញ ម៉ាស៊ីន Upgrade របស់វាតាំងពី ឆ្នាំ 2015 មកម្ល៉េះ។


នៅពាក់កណ្តាលឆ្នាំនេះ​ ក្រុមហ៊ុនជាច្រើន បានបញ្ចេញកុំព្យូទ័រស៊េរីថ្មីៗ ដែលមានតាំងពី កុំព្យូទ័រធូរៗថ្លៃ រហូតដល់លំដាប់កំពូល ហើយ Apple វិញក៏មានដូចគ្នា តែវាគ្រាន់តែជាការផ្លាស់ប្តូរ ម៉ាស៊ីន​បន្តិចបន្តួច​ប៉ុណ្ណោះ មិនមានការផ្លាស់ប្តូរ​ អ្វីច្រើនឡើយ។ ទោះបីអ្នកគ្មានគម្រោង ទិញកុំព្យូទ័រ MacBook ស៊េរីថ្មីក្តី តែ Apple នឹងធ្វើការបញ្ចុះតម្លៃស៊េរីចាស់ៗទៀត ហេតុដូច្នេះហើយ អ្នកគួររង់ចាំសិន កុំទាន់អាលទិញ​ កុំព្យូទ័រ MacBook ថ្មីអី។

Share this


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ


  • ដោយ:Admin
  • Tag:
  • ប្រភព: Cambo-template
  • Date: Sunday 6. Apr 2025