ជាធម្មតា ការដោនឡូតវីដេអូចេញពី YouTube, Facebook ឬ ពីប្រភពវ៉េបសាយណាមួយ យើងទាំងអស់គ្នាសុទ្ធតែមានវិធីរៀងៗខ្លួន អ្នកខ្លះចូលចិត្តប្រើប្រាស់ Internet Download Manager ឬអ្នកខ្លះចូលចិត្តប្រើប្រាស់ Extension នៅលើ Browser ហើយចំណែកឯអ្នកខ្លះទៀត ចូលចិត្តដំឡើងកម្មវិធីទី 3 ជំនួយបន្ថែម។ ហើយថ្ងៃនេះដែរ ខេមបូរីផត សូមណែនាំអ្នកទាំងអស់គ្នា នូវកម្មវិធីមួយសម្រាប់ឱ្យយើងដោនឡូតវីដេអូចេញពី YouTube, Facebook ឬប្រភព វ៉េបសាយនានាបានដោយសេរី ហើយ ថែម ទាំង អាច ដោនឡូតវីដេអូចេញពី YouTube ជាប់ជាមួយ Subtitle បានទៀតផង។
កម្មវិធីនេះមានឈ្មោះថា 4K Video Downloader ហើយប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ និង ប្រើ ប្រាស់រួចមកហើយ ប៉ុន្តែបើអ្នកមិនទាន់ធ្លាប់ប្រើប្រាស់ទេ អ្នកអាចចុច ដោនឡូតកម្មវិធីនេះយកទៅតំឡើងនៅលើកុំព្យូរទ័ររបស់អ្នកបាន។
ទាញយកនៅទីនេះ
ក្នុងការប្រើប្រាស់ គឺងាយស្រួលដូចជា បកចេកអញ្ចឹង ដោយជំហ៊ានទី ១ គ្រាន់ Copy យក URL ចេញពីប្រភពរបស់វីដេអូនោះ។ ឧទាហរណ៍ដូចជា YouTube យើងត្រូវ Copy URL នៅ ខាង លើ របស់ វា ដោយ ផ្ទាល់ ចំណែកឯ Facebook យើងត្រូវ Right Click នៅលើវីដេអូនោះរួចចុចយកពាក្យ Show video URL ។
បន្ទាប់ពីបាន Copy URL រួចហើយ យើងគ្រាន់តែចុចលើប៊ូតុង Paste Link នៅក្នុងកម្មវិធី 4K Video Downloader។
រួចវានឹងចេញជំរើស ឱ្យយើងជ្រើសរើសកម្រិតគុណភាពនៃ វីដេអូ។ ហើយប្រសិនបើ វីដេអូទាំងនោះ មានភ្ជាប់ជាមួយ Subtitle វានឹងមានជំរើសឱ្យយើងចុច Tick យកដោនឡូត Subtitle ភ្ជាប់ជាមួយវីដេអូតែម្តង។
សរុបមក នេះជាកម្មវិធីល្អ ដែលយើងទាំងអស់គ្នាគួរតែមាននៅក្នុងកុំព្យូទ័រ ដោយលោកអ្នកអាចដោនឡូតវាយកប្រើប្រាស់ដោយឥតគិតថ្លៃ ហើយថែមទាំងអាចទាញយកវីដេអូបានដល់កម្រិត 4K ទៀតផង។ ចំណែកវិធីប្រើប្រាស់វិញ ក៏ងាយស្រួលផងដែរ។