SALE: មានលក់ Google AdSense Khmer full Approved ធូរថ្លៃជាងគេនៅស្រុកខ្មែរ (មានច្រើន Accounts)




បន្ថយជាតិខ្លាញ់ និងស្ករក្នុងឈាម កែរោគទឹកនោមផ្អែម រាគមួល
ប្រសិនបើតម្រងនោមមានបញ្ហានឹងធ្វើឱ្យប្រព័ន្ធផ្សេងៗក្នុងរាងកាយទទួលផលប៉ះពាល់ទៅតាមដែរ។
*
វិធីប្រើ៖
-
នាំយកស្មៅព្រះខ្លបគ្រប់ផ្នែក មកហាន់ រួចលីងត្រឡប់ចុះឡើងដោយប្រើភ្លើង ខ្សោយៗរហូតទាល់តែឡើងក្លិនក្រអូបឈ្ងុយរួច យកទៅឆុងទឹកផឹកជំនួសទឹកតែ។
-
បើបានផឹកទឹកស្មៅព្រះខ្លបក៏ នឹងទៅជួយលាងតម្រងនោម លាងជាតិខ្លាញ់ កាត់បន្ថយជាតិស្ករក្នុងឈាម នៅពេលតម្រង នោមខ្លាំងរាងកាយក៏នឹងរឹងមាំ។
-
វាជួយ កាត់បន្ថយកូឡេស្តេរ៉ូល និង ជាតិស្ករក្នុងឈាម ។ បើយកមកប្រើទាំងដើមនឹងមានប្រសិទ្ធភាពជួយ ឱ្យបត់ជើងតូចស្រួល កែពិការតម្រងនោម កែរលាកផ្លូវនោម បណ្តេញរដូវស កែគេងមិន លក់ កែរលាកក្រពះអាហារ ជួយឱ្យប្រព័ន្ធ ប្រសាទស្ងប់ល្អ។
-
តាមទិន្នន័យបន្ថែមព្រះខ្លបគឺជាស្មៅ ឱសថធម្មជាតិមួយប្រភេទដែលអាចយកទៅផ្សំ ជាមួយដើមគ្រងចក្រវាល (Abutilon Gravidens) រួចប្រើធ្វើជាថ្នាំកែទឹកនោមផ្អែមបានដោយ យកដើមព្រះខ្លបទាំងឫសស្រស់ៗជាមួយដើម គ្រងចក្រវាលស្រស់ដូចគ្នា ចំនួនស្មើគ្នា ហាន់ជា ចំណិតហាលឱ្យស្ងួត យកទៅឆាត្រឡប់ចុះឡើង ដោយប្រើភ្លើងខ្សោយៗ រហូតទាល់តែឡើងលឿង យកមកឆុងជាមួយទឹកក្តៅផឹករាល់ថ្ងៃ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ឬ ទឹកនោមផ្អែម។
-
ជួយកែរាគមួល ដោយយករុក្ខជាតិទាំងមូលស្ងួតមួយក្តាប់ដៃដាំទឹក១លីត្រផឹកជំនួសទឹក។
វាក៏មានអត្ថប្រយោជន៏ជាច្រើនទៀតដូចជា ទប់ស្កាត់ជម្ងឺស្បែក ជួយការពារពីជម្ងឺហឺត បងា្ករជម្ងឺស្បែករបក ក្រហមផងដែរ ជំងឺរលាកទងសួត។











Share this


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ


  • ដោយ:Admin
  • Tag: ,
  • ប្រភព: Cambo-template
  • Date: Thursday 10. Apr 2025