SALE: មានលក់ Google AdSense Khmer full Approved ធូរថ្លៃជាងគេនៅស្រុកខ្មែរ (មានច្រើន Accounts)




* ប្រភេទពូជ៖ ជ្រើសរើសប្រភេទពូជឈូកបាយ ព្រោះពូជនេះបានផលច្រើន និងមានគ្រាប់ណែនជាងពូជឈូកបេងដែលមានផ្កាពណ៌ ដែលមានរយៈពេលដាំ ៦ខែ។
*
ការរៀបចំដី៖
-
ជ្រើសរើសយកស្រែប្រភេទដីបាតភូមិ ព្រោះវាជាដីសម្បូរជីជាតិ
-
មុនពេលដាំត្រូវភ្ជួរដី ១ ទៅ ២ដង ដើម្បីកម្ចាត់ស្មៅ បន្ទាប់មក ពេលភ្ជួររួចហើយ ទុកដីរយៈពេល ៣ ទៅ ៧ថ្ងៃទើបភ្ជួរលើកទី២ និងរាស់ដីឲ្យរាបស្មើជាការស្រេច។
-
ក្រោយពីរៀបចំដីរួច ចាំបាច់ត្រូវបញ្ចូលទឹកក្នុងស្រែ ដើម្បីឲ្យងាប់ស្មៅ ហើយបន្ទាប់មកទៀត ជ្រើសរើសកូនឈូកណាដែលថ្លោសល្អ មិនយកកូនដែលខ្ចីពេក ឬចាស់ពេក មកដាំលើដីដែលបានរៀបចំនោះ ចន្លោះពីគ្នា៣តឹក។
*
ការថែទាំ៖
-
ក្រោយឈូកដាំបានរយៈពេល ៧ ទៅ ១៥ថ្ងៃ វាចាប់ផ្ដើមដុះសន្លឹកហើយ ត្រូវចាប់ផ្តើមដើរដកស្មៅ ដើម្បីឲ្យឈូកដុះលូតលាស់លឿន។
-
ក្នុងអំឡុងពេលនេះ ចាំបាច់ត្រូវរក្សាទឹកក្នុងស្រែមិនឲ្យលើសពី ១ម៉ែត្រនោះឡើយ ដើម្បីការពារសត្វចង្រៃស៊ីស្លឹក ឬដើមឈូកដែលយើងត្រូវបាញ់ថ្នាំកំចាត់វា និងការដាក់ជី
-
ដំណាំឈូកមានសត្វចង្រៃបំផ្លាញមួយចំនួនដូចជា សត្វក្រាវាមូលកករឈូក អត់បានផល ពេលខ្លះទៅមានដង្កូវវាគ្រាប់ ខ្យងក៏មកស៊ីទៀត ចឹងវាប្រឈមច្រើន តែខែវស្សាវាមិនសូវប្រឈម តែបើខែប្រាំងវិញវាសម្បូរជាង។
-
ទោះជាឈូកមានអាយុរហូត ៦ខែ ប៉ុន្តែក្រោយពីដាំបានរយៈពេល ៣ខែ ឈូកអាចប្រមូលផលបានបណ្ដើរៗហើយ។










Share this


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ


  • ដោយ:Admin
  • Tag:
  • ប្រភព: Cambo-template
  • Date: Friday 11. Apr 2025