SALE: មានលក់ Google AdSense Khmer full Approved ធូរថ្លៃជាងគេនៅស្រុកខ្មែរ (មានច្រើន Accounts)



 ដង្ហិត ព្យាបាលបូស ឬពងខ្ទុះ ជម្ងឺស្រែង ទល់លាមក បញ្ចុះខ្លាញ់ ជាតិស្ករក្នុងឈាម រោគគេងមិនលក់
១/ព្យាបាលរោគសើស្បែក (ស្រែង) 
យកស្លឹកស្រស់បុកអោយម៉ដ្ឋ ដាក់អំបិល ឬកំបោរស្លាម្លូចូលបន្តិចរួចលាបលើកន្លែងកើត ១ថ្ងៃ២ដងរហូតជា
លាបត ៧ថ្ងៃទៀត ។
២/ ព្យាបាលបូសឬពងខ្ទុះ ប្រើស្លឹកស្រស់ទាំងធាង ១ក្តាប់ដាក់ទឹកល្មមលិចស្ងោរអោយនៅ១/៣យកទៅលាងកន្លែងកើត ឬដាំទឹកមុជក៏បាន។
៣/ កែទល់លាមក ឬសម្រួលការបន្ទោរបង់
-
ផ្កា ១-៣ ទង ស្រុស បរិភោគជាអន្លក់
-
ស្លឹក ៨-១២ សន្លឹក ហាន់ ហាល ឬ លីងអោយក្រៀមឆុងជាតែ ពិសារម្តង១ពែងដាក់អំបិលចូលបន្តិច
ឬបុកស្លឹកក្រៀមអោយម៉ត់លុញជាមួយទឹកឃ្មំ ប៉ុនៗកូនដៃលេបម្តង ៣គ្រាប់មុនចូលគេង។
គុណប្រយោជន៍របស់ដង្ហិតមាន៖ 
-
ឬស ជំនួយបេះដូង អោយលោតប្រក្រតី ជួយអោយឃ្លានបាយ
-
គ្រាប់បញ្ចុះខ្លាញ់ក្នុងឈាម, សម្ពាធឈាមខ្ពស់, អាការៈគេងមិនលក់ 
ពិសារតែដង្ហិត១ថ្ងៃ៣ដងមុនអាហាររយៈពេល៣សប្តាហ៍នឹងជួយបញ្ចុះជាតិស្ករក្នុងឈាមបាន នៅពេលដែលចុះនៅប្រក្រតីហើយត្រូវត្រូវបន្ត៣សប្តាហ៍ទៀតនឹងបានស្បើយពីជម្ងឺទឹកនោមផ្អែម។
-
ស្លឹកស្រស់ និងផ្កាប្រើជាបន្លែ ឬផ្សំសម្ល ម្សៅស្ងួតផឹកក្នុងកំរិត 3-8g ឬដាំទឹកផឹកពី 400-600 ml សំរាប់ព្យាបាលរោគគេងមិនលក់ ញ័រទ្រូង និងបែកញើសខ្លាំង។
ចំណាំ៖ មិនគួរប្រើប្រាស់ ដង្ហិតក្នុងបរិមាណខ្ពស់ក្នងរយៈពេលយូរទេ មិនគួរប្រើជាមួយស្ត្រីមានគត៌
និងកុមារអាយុក្រោម១២ឆ្នាំដែរ។
ស្លឹក ឬគ្រាប់ គួរលីង ឬហាលអោយក្រៀមដែរ៕









Share this


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ


  • ដោយ:Admin
  • Tag: ,
  • ប្រភព: Cambo-template
  • Date: Friday 18. Apr 2025