SALE: មានលក់ Google AdSense Khmer full Approved ធូរថ្លៃជាងគេនៅស្រុកខ្មែរ (មានច្រើន Accounts)



ក្រុមហ៊ុន Ubisoft ឆ្នាំនេះ​ចេញ​ហ្គេមច្រើន សុទ្ធតែល្បីៗ​តែម្ដង នៅក្នុង​ព្រឹត្តិការណ៍ E3 កន្លង​មក​នេះ​ដែល​ហ្គេម​ខ្លះ​ជា​ហ្គេម វគ្គទៀតផង មានដល់វគ្គ 5។  ក្នុងនោះ​មានហ្គេម បែបវិទ្យាសាស្រ្ត មួយធ្លាប់ចេញ​ម្ដង​ហើយ ហើយ​ទើបតែក្រុមហ៊ុន Ubisoft លើកយកមកវិញ វគ្គថ្មី ដោយចេញជាឈុតខ្លីដាក់បង្ហាញតែម្ដង។ ដែលវាមានឈ្មោះថា Beyong Good and Evil 2 ជាហ្គេម លក្ខណៈ Open World និងផ្សងព្រេង ទៀត​ផង។




វាជាហ្គេម​ មានក្រាហ្វិចច្បាស់  លាយឡំ ជាមួយនឹងវិទ្យាសាស្ត្រ ថែមទាំងមាន តួអង្គលេងជាលក្ខណៈ​កំប្លែង ទៀតផង វាជាហ្គេម ផ្សងព្រេង ក៏ពិតមែន ប៉ុន្តែ​យើងក៏អាចលេងជាមួយ មិត្តភ័ក្រ​ផងដែរ នៅ​ពេល​​​​ផ្សង​ព្រេង​នោះ ពីព្រោះវាជាហ្គេមលក្ខណៈ Online នោះអី។ មិនត្រឹមតែប៉ុណ្ណោះ ហ្គេមនេះ ក៏​មាន​ជា​លក្ខណៈបែបវិទ្យាសាស្ត្រច្រើនដូច្នេះហ្គេមនេះនឹងអមមក ជាមួយនឹងអាវុធ ទំនើបៗ ប្លែកៗ និង​យាន្ត​ជិះ​លើអាកាសផងដែរ​។ វាមាន Maps ធំ មានទាំងនៅទីក្រុង តាម ជនបទមានព្រៃឈើ ប្រាសាទ​ផង ដូច្នេះ​ហើយ អាចថា​ក្រាហ្វិចវាក៏ធំដែរ ដូច្នេះអ្នកមានកុំព្យូទ័រល្មមៗ គួរណាកុំទិញវាអី។ ក្រលេកមកមើល ឈុត​ខ្លី​នេះ គឺពិតជាគួរអោយចាប់អារម្មណ៍ យ៉ាងខ្លាំងជាមួយនឹងការប្រយុទ្ធ ដែលមានតួ​ រត់គេចជាឧក្រិដ្ធជន ផងនោះ រូបភាព​ដែលបានបង្ហាញគឺ ក្រាហ្វិចកប់ខ្លាំង អមមកជាមួយនឹងសាច់រឿងគួរ​អោយទាក់ទាញ ចង់​ដឹង មិនទិញលេងមិនបាន។




សរុប មកនេះគ្រាន់ជាការដាក់បង្ហាញឈុតខ្លី​ប៉ុណ្ណោះ សម្រាប់ បង្អួត​ហ្គេមដែលមាន រូបភាព ក្រាហ្វិច និង សាច់រឿង ហ្គេមមួយនេះសិនប៉ុណ្ណោះ ក្រុមហ៊ុន Ubisoft គឺមិនទាន់ បញ្ជាក់នៅឡើយថានឹង​អាច​ចេញ​នៅ​ថ្ងៃ​ណានោះទេ។

Share this


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ Cambo-Template ដើម្បីទទួលបាននូវវីដីអូថ្មីៗជារៀងរាល់ថ្ងៃ


  • ដោយ:Admin
  • Tag:
  • ប្រភព: Cambo-template
  • Date: Wednesday 16. Apr 2025